គណៈកម្មាធិការបក្សប្រជាជនកម្ពុជាក្រុងបានលុង ចែកប័ណ្ណសមាជិកបក្សថ្មីចំនួន ៤៧នាក់ នៅសង្កាត់យក្សឡោម
06-09-2026 13:13
(រតនគិរី)៖ លោក ប៊ី ជីវ័នតារា អនុប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាក្រុងបានលុង នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានចុះចែកប័ណ្ណសមាជិកបក្សថ្មីជូនប្រជាពលរដ្ឋចំនួន ៤៧នាក់ នៅភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ក្នុងនោះមានស្រី ២៦នាក់។
ក្នុងឱកាសនោះ លោក ប៊ី ជីវ័នតារា បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្ត និងលោក ធូ ឃឿ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាក្រុងបានលុង ដែលតែងតែយកចិត្តទុកដាក់គិតគូរពីទុក្ខលំបាករបស់បងប្អូនសមាជិកបក្សគ្រប់កាលៈទេសៈ ព្រមទាំងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារដល់សមាជិកបក្សនៅមូលដ្ឋាន។
ជាមួយគ្នានេះ លោក ប៊ី ជីវ័នតារា ក៏បានលើកទឹកចិត្តដល់បងប្អូនសមាជិកបក្សទាំងអស់ សូមថែរក្សាប័ណ្ណសមាជិកបក្សឲ្យបានល្អសម្រាប់ប្រើប្រាស់ទៅថ្ងៃអនាគត និងបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដើម្បីសម្រេចបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ៕








