FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ខៀវ កាញារីទ្ធ អញ្ជេីញជាវាគ្មិនពិសេសក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា»

06-09-2026 09:53

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាវាគ្មិនពិសេស ក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ក្រោមប្រធានបទ «វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ» នៅសាលប្រជុំ នៃវិមាន ៧ មករា។

ជាកិច្ចចាប់ផ្តើមលោក ហ៊ុន ម៉ានី អគ្គលេខានៃអគ្គធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីប្រវត្តិសាស្ត្រក្នុងទសវត្សរ៍ឆ្នាំ១៩៧០ គឺនៅពេលដែលកម្ពុជាបានឆ្លងកាត់វិនាសកម្ម សោកនាដកម្ម ដោយឆ្លុះបញ្ចាំងពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃថ្ងៃជ័យជម្នះ ៧ មករា ដែលកើតឡើងពីការប្តេជ្ញាចិត្ត ការលះបង់ ការចូលរួម និងការរួបរួមគ្នារបស់ឥស្សរជន បញ្ញវន្តជំនាន់មុន។

ផ្សាភ្ជាប់ជាមួយការលើកឡើងនេះ លោកបានគូសបញ្ជាក់ពីប្រសាសន៍ដ៏មានអត្ថន័យរបស់ សម្តេចតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគូសបញ្ជាក់ថា «ក្មេងមានកម្លាំង ស្គាល់ផ្លូវ ចាស់មានបទពិសោធ»។ អនុលោមតាមការទស្សនៈដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល ក្រោមការតម្រង់ទិសរបស់សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តួចផ្តើមរៀបចំវេទិកាបាឋកថាជាសេរ៊ី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» នេះឡើង។

ថ្លែងក្នុងអង្គពិធី លោក បានស្វាគមន៍ និងថ្លែងអំណរគុណដល់ លោក ខៀវ កាញារីទ្ធ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមជាវាគ្មិនចែករំលែកនូវបទ ពិសោធ ប្រវត្តិអតីតកាល និងមរតកបញ្ញា ជូនដល់សមាជិក សមាជិកានៃអង្គវេទិកាទាំងមូល។

ក្នុងនាមជាយុវជនជំនាន់ក្រោយ លោកពិតមានមោទនភាព និងសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគំរូវីរភាព ការលះបង់ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានតស៊ូឥតរាថយ ក្នុងការបំពេញបេសកកម្ម ដើម្បីបុព្វហេតុជាតិ និងប្រជាជន៕