FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វគ្គបណ្តុះបណ្តាល គរុនិស្សិត និស្សិត ជាយុវជនគណបក្សប្រជាជនកម្ពុជា ចំនួន ១,៣០០នាក់ មកពីគណៈកម្មាធិការគណបក្សមូលដ្ឋានចំនួន ៤

05-09-2026 20:26

(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ផ្នែកគ្រឹះស្ថានសិក្សា និងផ្នែកបណ្តុះបណ្តាលនៃយុវជនគណបក្សថ្នាក់កណ្តាល បានសហការរៀបចំវគ្គបណ្តុះបណ្តាលគរុនិស្សិត និស្សិត ជាយុវជនគណបក្សប្រជាជនកម្ពុជា ចំនួន ១,៣០០នាក់ ដោយទទួលបានការគាំទ្រពីគណៈកម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការគណបក្សមូលដ្ឋានសាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច វិទ្យាស្ថានជាតិអប់រំ និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះក្រោមអធិបតីភាពអធិបតីភាពដ៏លោក ហេង ណន សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល និងលោក យស ផានីត្តា សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សថ្នាក់កណ្តាល។

ក្នុងពិធីខាងលើនេះផងដែរក៏មានការអញ្ជើញចូលរួមពីគ្រូឧទ្ទេសរបស់គណបក្ស អនុប្រធាន សមាជិក ក្រុមជំនួយការផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល ព្រមជាមួយឯកឧត្តមប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សមូលដ្ឋានទាំង៤ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា)៕