FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្អែកនេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគ

05-09-2026 18:54

(ភ្នំពេញ)៖ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងអមដំណើរលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួម «ពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មលើកទី២៦» នៅទីក្រុងសៀមិន និង «វេទិកាវិនិយោគកម្ពុជា» នៅទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណងទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសចិន។

យោងតាមលិខិតអញ្ជើញរបស់លោក ស៊ុន ចាន់ថុល និងការណែនាំពីលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមទាំងអ្នកឧកញ៉ា លាង ម៉េង អនុប្រធានទទួលបន្ទុកការងារសមាគមខែកញ្ញា បានចាត់តាំងអ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគម ដឹកនាំគណៈប្រតិភូ។

សមាជិកគណៈប្រតិភូរួមមាន អ្នកឧកញ៉ា ស៊ឺង លីហេង, ឧកញ៉ាបណ្ឌិត ត្រាំង លី, ឧកញ៉ា សូ សុខប៊ុនលីម, អ្នកឧកញ៉ា លី សុភាព, អ្នកឧកញ៉ា សួរ វីរៈ, ឧកញ៉ា លីវ ឃុងថៃ, ឧកញ៉ា សុខ បញ្ញារិទ្ធ និងលោក ខេន ញ៉ន។

ក្នុងបេសកកម្មដ៏សំខាន់នេះ គណៈប្រតិភូនឹងចូលរួមក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្តហ៊្វូជៀន និងតំណាងក្រុមហ៊ុនធំៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ៕