FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ គ.ជ.ប ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី ល.ខ.ប បន្ទាយមានជ័យ និងចុះពិនិត្យការងារជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត

05-09-2026 18:22

(បន្ទាយមានជ័យ)៖ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោក តុល សុជាតិ អនុប្រធាននាយកដ្ឋានរដ្ឋបាល បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃលេខាធិការដ្ឋានររៀបចំការបោះឆ្នោត (ល.ខ.ប) បន្ទាយមានជ័យ ដើម្បីណែនាំ និងផ្សព្វផ្សាយអំពីការងារជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់បម្រើការងារក្នុងដំណើរការរៀបចំបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត។

ក្នុងឱកាសនោះ លោក តុល សុជាតិ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រី ល.ខ.ប បន្ទាយមានជ័យ ឱ្យយកចិត្តទុកដាក់លើការអនុវត្តការងារឱ្យបានត្រឹមត្រូវ តាមផែនការ និងនីតិវិធីដែលបានកំណត់ ព្រមទាំងធានាឱ្យដំណើរការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព។

បន្ទាប់មក លោក តុល សុជាតិ និងសហការី បានអញ្ជើញចុះពិនិត្យមើលសកម្មភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការចែកពាក្យ និងទទួលពាក្យសម្រាប់ការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត នៅតាមមូលដ្ឋានក្នុងខេត្តបន្ទាយមានជ័យ។

ការចុះពិនិត្យនេះ មានគោលបំណងដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ ពិនិត្យមើលការអនុវត្តជាក់ស្តែង និងផ្តល់ការណែនាំបន្ថែមដល់អ្នកពាក់ព័ន្ធ ដើម្បីធានាថាការចែក និងទទួលពាក្យសម្រាប់ការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅបានរលូន ត្រឹមត្រូវ និងស្របតាមនីតិវិធី៕