FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពូន ស្រីនិច កើតនៅតំបន់ទន្លេ ដាច់ស្រយាល និងក្រីក្រ តស៊ូបាននិទ្ទេស A

05-09-2026 18:19

(កំពង់ឆ្នាំង)៖ មកពីភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ទន្លេ ដាចៀស្រយាល និងក្រីក្រ យុវតី ពូន ស្រីនិច បានខិតខំតស៊ូរៀនសូត្រ រហូតបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប ឆ្នាំ២០២៦នេះ។

នាងរៀននៅវិទ្យាល័យ ហ៊ុនសែន កំពង់លែង ហើយដើម្បីរៀននៅវិទ្យាល័យនេះបាន ពូន ស្រីនិច ត្រូវចាកចោលគ្រួសារ មករស់នៅឃុំពោធិ៍ ដែលមិនសូវឆ្ងាយពីសាលា ដូចផ្ទះរបស់នាងឡើយ។

វិទ្យាល័យ ហ៊ុនសែន កំពង់លែង បានចេញសារអបអរសាទរចំពោះលទ្ធផលមួយនេះ និងកោតសរសើរ ដំណើរតស៊ូមួយនេះផងដែរ។ ការប្រឡងបាក់ឌុប ឆ្នាំ២០២៦នេះ វិទ្យាល័យ ហ៊ុនសែន កំពង់លែង មានសិស្សទទួលបាននិទ្ទេស A តែ២នាក់ប៉ុណ្ណោះ៕