ការផលិត ចរាចរ រក្សាទុក ជួញដូរ ចែកចាយ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែកញ្ញា៖ បង្ក្រាប១១ករណី ឃាត់ខ្លួន៤០នាក់
05-09-2026 18:09
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១១ករណី ឃាត់ខ្លួនជនសង្ស័យ៤០នាក់។
* ករណីជួញដូរ ២ករណី ឃាត់ខ្លួន២៣នាក់
* ករណីដឹកជញ្ជូនរក្សាទុក ៧ករណី ឃាត់ខ្លួន១១នាក់។
* ករណីប្រើប្រាស់ ២ករណី ឃាត់ខ្លួន៦នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៧៤៣៥ករណី ឃាត់ខ្លួន១៩៩០៨នាក់ (ស្រី១៣៧២នាក់)៕
