FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងក្រុមយុវជន រៀបចំវេចខ្ចប់អំណោយត្រៀមចែកជូនពលរដ្ឋ ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី

05-09-2026 16:44

(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយក្រុមយុវជនស្ម័គ្រចិត្ត បានរួមគ្នាប្រមូលផ្តុំ និងវេចខ្ចប់សម្ភារជាអំណោយយ៉ាងមមាញឹក នៅឯអាគារ KAMPUS ដើម្បីត្រៀមសម្រាប់ចែកជូន ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរង់ចាំ។

សកម្មភាពមនុស្សធម៌នេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ យោងតាមផែនការដែលបានកំណត់ អំណោយទាំងនេះ នឹងត្រូវនាំយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋដោយផ្ទាល់ នៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា ខាងមុខនេះ។

ពិធីចែកអំណោយដ៏មានអត្ថន័យនេះ នឹងប្រព្រឹត្តទៅក្រោមវត្តមាន របស់លោក​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕