គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បើកកិច្ចប្រជុំបូកសរុបការងារក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម ប្រចាំឆមាសទី១ ឆ្នាំ២០២៦
05-09-2026 15:03
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំបូកសរុបការងារក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម ប្រចាំឆមាសទី១ និងលើកទិសដៅភារកិច្ចសម្រាប់ឆមាសទី២ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម ស្ថិតក្នុងសង្កាត់វាលវង់ ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក ជា សំណាង អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម លោក ខ្លូត ផន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ព្រមទាំងសមាជិក សមាជិកា និងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំមានគោលបំណងពិនិត្យ និងបូកសរុបលទ្ធផលការងារដែលក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម សម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងពិភាក្សា និងដាក់ចេញទិសដៅភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦ ឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ កិច្ចប្រជុំក៏ជាឱកាសសម្រាប់ក្រុមការងារ និងសមាជិក សមាជិកា ពិនិត្យឡើងវិញនូវបញ្ហាប្រឈមនានា ផ្លាស់ប្តូរយោបល់ និងពង្រឹងការសហការគ្នា ដើម្បីបន្តជំរុញការងារគណបក្សនៅមូលដ្ឋានក្រុងកំពង់ចាម ឱ្យសម្រេចបាននូវលទ្ធផលកាន់តែប្រសើរ៕





