FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វឌ្ឍនភាពរបស់វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

05-09-2026 11:43

(កំពង់ឆ្នាំ)៖​ វត្តចន្ទប្បជោត្តនារាម ហៅ​ «វត្តតាសុត» ស្ថិតនៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ព្រះធម្មវនវាសី ចន្ទ មុនី ព្រះបាឡាត់គណស្តីទីខេត្តកំពង់ឆ្នាំង និងជាព្រះចៅអធិការវត្ត ចន្ទប្បជោត្តនារាម ហៅវត្តតាសុត​ បានប្រែមុខមាត់យ៉ាងច្រេីន​ ហេីយមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់បងប្អូនពុទ្ធបរិស័ទ។

បច្ចុបន្បវត្តនេះបានប្រែក្លាយពីដីទំនេរទៅជាកន្លែងទេសចរណ៍បែបព្រះពុទ្ធសាសនា និងបានទាក់ទាញភ្ញៀវទេសចរណ៍យយ៉ាងច្រើននាថ្ងៃចុងសប្តាហ៍​ និងថ្ងៃបុណ្យ​ ឬថ្ងៃឈប់សំរាក់របស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឃដ្ឋាន។