FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) (Video inside)

05-09-2026 11:01

(ភ្នំពេញ)៖ នៅព្រឹកសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ឆ្លៀតពេលទៅមើលចៅស្រីទី២៣ ដែលមានអាយុ២សប្តាហ៍គត់ (ថ្ងៃសៅរ៍ ២២ សីហា-ថ្ងៃសៅរ៍ ៥ កញ្ញា)។

សម្តេចតេជោ បានបង្ហាញការកត់សម្គាល់រូបឆោមចៅស្រីទី២៣ ដែលជាកូនរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងលោស្រី ឆាយ ថងឌី ខុសពីចៅដទៃនៅត្រង់ថ្ពាល់ខួចទាំងសងខាង បបូរមាត់ព្រែក និងអណ្តាតព្រែក។ សម្តេចតេជោ បានលើកឡើងទៀតថា ធ្លាប់មានចៅប្រុសទី១៦ និងចៅស្រីទី១៨ ថ្ពាល់ខួចតែខួចតែម្ខាង។

សម្តេចតេជោ ក៏បានគូសរំលេចដែរថា ចៅស្រីទី២៣ ត្រូវចេះភាសាចិន អង់គ្លេស និងបារាំង ដោយសារម្តាយរបស់គេប្រើប្រាស់ភាសាចិន និងអង់គ្លេស រីឯឪពុកប្រើប្រាស់ភាសាអង់គ្លេស និងបារាំង។

សម្តេចតេជោ ជីតាពោរពេញដោយក្តីសេហ្នាចំពោះចៅៗ បានលើកឡើងថា ពេលនេះសម្តេចមានចៅ២៣នាក់ មានប្រុស១២នាក់ ស្រី១១នាក់។ សម្តេចចង់បានចង់ឱ្យកូនរបស់សម្តេច រកកូនស្រីម្នាក់ទៀត ទើបគ្រប់២៤នាក់ ហើយស្មើគ្នារវាងប្រុស និងស្រី គឺប្រុស១២នាក់ ស្រី១២នាក់ ដែលសម្តេចចាត់ទុកជារឿងល្អ៕