មហាឧបាសក អៀង សុធារ៉ា ស្នើដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម គួរតែរៀនសូត្រពីរប្រៀបនិយាយឲ្យបានត្រឹមត្រូវ (Video inside)
05-09-2026 08:03
(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ដ៏មានសារៈសំខាន់ ដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ឲ្យយកចិត្តទុកដាក់រៀនសូត្រពីរបៀបនិយាយឲ្យបានត្រឹមត្រូវ និងមានសម្មាវាចា។
តាមរយៈកិច្ចសម្ភាសពិសេសជាបណ្តាញព័ត៌មាន Fresh News មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បានបញ្ជាក់ដូចនេះថា «អ្នកបង្កើតមាតិកា ខាងសារព័ត៌មាន ឬក៏ខាងបណ្ដាញសង្គម ដែលគាត់ចេះតែធ្វើទៅប៉ះគេប៉ះឯង ប៉ះដល់ខ្លួនគាត់ ជួនកាលមានសេចក្តីទុក្ខដល់ខ្លួនគាត់ ជួនកាលមានសេចក្តីទុក្ខដល់អ្នកដទៃ ជួនកាលធ្វើឲ្យអ្នកដទៃក្តៅក្រហាយ, អីចឹងមេរៀនដែលពួកគាត់គួររៀន[..] គឺ សម្មាវាចា ដែលប្រកបដោយអង្គ៤, រៀនបិយវាចា និយាយឱ្យបានពិរោះ និងរៀនអំពី ខន្តី»៕
សូមស្តាប់ការលើកឡើងរបស់មហាឧបាសក អៀង សុធារ៉ា ៖




