FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការនគរបាលខេត្តសៀមរាប ប្រមូលអ្នកជិះល្មេីសច្បាប់ចរាចរណ៍ទៅដាក់នៅស្នាក់ការ ដេីម្បីអប់រំណែអំពីច្បាប់ចរាចរណ៍ផ្លូវគោក

04-09-2026 22:03

(សៀមរាប)៖ ដើម្បីរួមចំណែកលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានប្រើប្រាស់នូវវិធានការប្រមូលអ្នកជិះល្មើសច្បាប់ចរាចរណ៍ទៅដាក់នៅទីស្នាក់ការរបស់នគរបាល ដើម្បីធ្វើការអប់រំណែនាំអំពីច្បាប់ចរាចរណ៍ផ្លូវគោក។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានអះអាងថា ចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះតទៅ រាល់អ្នកបើកល្មើសស្លាកសញ្ញាចរាចរណ៍ នឹងត្រូវឃាត់ទុកបណ្ដោះអាសន្នដើម្បីរៀនសិក្សា អំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចំនួន២ ទៅ៣ម៉ោង នៅទីស្នាក់ការចរាចរណ៍ផ្លូវគោកខេត្តសៀមរាប (មាត់ស្ទឹងសៀមរាប)។

លោកបញ្ជាក់ថា ដើម្បីកុំខាតពេលវេលារបស់ប្រជាពលរដ្ឋ និងកុំឲ្យឲ្យមានព្រឹត្តិការណ៍នេះកើតឡើង សូមប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ (ដាក់កញ្ចក់-ពាក់មួកសុវត្ថិភាព) ឲ្យបានត្រឹមត្រូវ៕