ព្រឹទ្ធសភា បង្ហាញលទ្ធផលនៃកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ (Video inside)
04-09-2026 16:29
(ភ្នំពេញ)៖ ព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលបានធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភានៃកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៦រូប។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ដែលបណ្តាញព័ត៌មាន Fresh News នាល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា អង្គប្រជុំនេះ បានដំណើរការដោយមានរបៀបវារៈចំនួន០២ មានដូចជា៖
*របៀបវារៈទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។
*របៀបវារៈទី២៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា នីតិកាលទី៥៖



























