FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គម្រោងវិនិយោគរោងចក្រកែច្នៃលោហធាតុ ស្រុកជុំគិរី ខេត្តកំពត ត្រូវបានក្រសួងបរិស្ថាន ឯកភាពលើរបាយការណ៍វាយតម្លៃពីផលប៉ះពាល់បរិស្ថាន

04-09-2026 14:33

(កំពត)៖ ក្រសួងបរិស្ថាន បានឯកភាពជាផ្លូវការលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងបង្កើតរោងចក្រកែច្នៃលោហធាតុរបស់ក្រុមហ៊ុន ASIA EUROPE METAL KH CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិមនោណុប ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត។

នៅក្នុងលិខិតរបស់ក្រសួងបរិស្ថានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា ជុំវិញសំណើររប​ស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ដែលបានស្នើរក្រសួងពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងបង្កើតរោងចក្រកែច្នៃលោហធាតុរបស់ខ្លួន នៅខេត្តកំពត, ក្រសួងបរិស្ថាន បានឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងបង្កើតរោងចក្រកែច្នៃលោហធាតុ លើផ្ទៃដីទំហំជាង ២៦ហិកតា មានទីតាំងស្ថិតនៅភូមិមនោណុប ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត។

ក្រសួងបរិស្ថាន ក៏បានស្នើឱ្យក្រុមហ៊ុន ASIA EUROPE METAL KH CO., LTD. ត្រូវគោរពតាមកិច្ចសន្យាការពារបរិស្ថាន ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ជាពិសេសច្បាប់គោលការណ៍របស់រាជរដ្ឋាភិបាលដែលមានជាធរមាន៕