តបតាមការណែនាំសម្តេចធិបតី, អភិបាលស្រុកទឹកឈូ ជួសជុលផ្លូវ ដែលមានការខូចខាត សំបុកមាន់ តាមបណ្ដោយផ្នូវភ្នំស
04-09-2026 13:29
(ភ្នំពេញ)៖ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានចុះពិនិត្យការជួសជុលផ្លូវ ដែលមានការខូចខាត សំបុកមាន់ តាមបណ្ដោយផ្នូវភ្នំស ចាប់ពីផ្លូវជាតិលេខ៣ ដល់ស្ពានចិន ក្នុងភូមិសាស្ត្រឃុំព្រៃឃ្មុំ និងឃុំកំពង់ក្រែង។
សកម្មភាពនេះ ធ្វើឡើងដើម្បីបង្កភាពងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ងាយស្រួលធ្វើដំណើរ ប្រកបដោយសុវត្តិភាព ជាពិសេសដឹកជញ្ជូនភោគផលដំណាំរបស់បងប្អូនអ្នកចម្ការ។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវចំនួនបីខ្សែ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងចំនួន២ គឺក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យលើការថែទាំផ្លូវដែលសាងសង់រួច ដើម្បីឱ្យការប្រើប្រាស់ផ្លូវប្រើបានយូរ៕










