FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ពីវិធីការពារខ្លួនពីការបោកប្រាស់ តាមរយៈការជូនដំណឹង (Notification) ក្លែងក្លាយ បាញ់លុយចូលគណនីធនាគារ ឬឈ្នះរង្វាន់

04-09-2026 08:40

(ភ្នំពេញ)៖​ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហាញពីវិធីសាស្ត្រការពារខ្លួន ពីការបោកប្រាស់ តាមរយៈការជូនដំណឹង (Notification)ក្លែងក្លាយ ពិសេសថ្មីនេះ មានករណីបាញ់លុយចូលគណនីធនាគារ។

បច្ចុប្បន្ន មានការលេចឡើងនូវសារជូនដំណឹងក្លែងក្លាយ (Scam Notifications) ជាច្រើននៅលើអេក្រង់ទូរសព្ទដៃ ដែលបន្លំធ្វើជាសារទទួលប្រាក់ចូលគណនីធនាគារ ឬសារឈ្នះរង្វាន់ផ្សេងៗ ដើម្បីល្បួងឱ្យជនរងគ្រោះចុចលើតំណភ្ជាប់ (Link)។

* ចំណុចដែលត្រូវប្រុងប្រយ័ត្ន៖
* ការជូនដំណឹងពី Chrome ឬ Samsung Browser ដែលមានតំណភ្ជាប់មិនស្គាល់ប្រភព
* សារជូនដំណឹងក្លែងក្លាយដែលបង្ហាញថា មានប្រាក់ចូលគណនី ឬការឈ្នះរង្វាន់ផ្សេងៗ។
* សូមកុំចុចតំណភ្ជាប់ទាំងនោះជាដាច់ខាត៖
* ការចុចតំណភ្ជាប់អាចបណ្ដាលឱ្យបាត់បង់ព័ត៌មានសម្ងាត់ ឬព័ត៌មានគណនីរបស់អ្នក
* កុំចុចតំណភ្ជាប់ បើមិនប្រាកដថាតំណភ្ជាប់ពិត៕