FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពិត ចំណាន បំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាថ្មី ២១០នាក់ ប្រចាំវិទ្យាស្ថានគរុកោល្យរាជធានីភ្នំពេញ

03-09-2026 21:57

(ភ្នំពេញ)៖ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងសាលពហុបំណងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាថ្មីចំនួន ២១០នាក់ ប្រចាំវិទ្យាស្ថានគរុកោល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន និងយុវជន កក្រក មកពីបណ្តាក្លឹបនៃគ្រឹះស្ថានឧត្តមសិក្សាទាំង២៤ ក្នុងរាជធានីភ្នំពេញ សរុបប្រមាណ ២៦០នាក់។

ក្នុងឱកាសនោះលោកបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីស្រឡាញ់ និងនឹករលឹកបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត អនុប្រធានអចិន្ដ្រៃយ៍។

លោកបានគូសបញ្ជាក់ថា យុវជន និងអ្នកស្ម័គ្រចិត្ត គឺជាបេះដូង និងកម្លាំងចលករស្នូល នៃចលនាកាកបាទក្រហម ហើយការបំពាក់កន្សែងនាពេលនេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រីកបណ្ដាញយុវជនឱ្យក្លាយជាកម្លាំងបន្តវេន ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌ ស្របតាមយុទ្ធសាស្ត្រ ២០២១-២០៣០ ព្រមទាំងបានកោតសរសើរចំពោះគណៈគ្រប់គ្រងវិទ្យាស្ថាន ទីប្រឹក្សាយុវជន និងក្រុមប្រតិបត្តិដែលបានខិតខំជំរុញសកម្មភាពមនុស្សធម៌ មិត្ត-អប់រំ-មិត្ត មិត្ត-ជួយ-មិត្ត ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕