សូមប្រយ័ត្ន! មានជនខិលខូចក្លែងបន្លំបង្កើតមូលនិធិឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រមូលថវិកាទិញអំពូលសូឡា បំពាក់តាមដងផ្លូវខ្សែបន្ទាត់ព្រំដែន, ក្រសួងសេដ្ឋកិច្ចមិនបានបង្កើតមូលនិធិបែបនេះឡើយ !
03-09-2026 20:10
(ភ្នំពេញ)៖ លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានចេញមកច្រានចោល ចំពោះករណីជនឆបោក យកឈ្មោះអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅបង្កើតមូលនិធិក្លែងក្លាយ ប្រមូលថវិកាទិញអំពូលសូឡាក្នុង១ដើម តម្លៃ៤៥ដុល្លារ ទៅបំពាក់តាមដងផ្លូវខ្សែបន្ទាត់ព្រំដែន។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមរដ្ឋមន្ត្រី មិនបានបង្កើតមូលនិធិប្រមូលថិវកាទិញសូឡានេះនោះទេ ហើយថា មូលនិធិដែលផ្សព្វផ្សាយនេះ គឺជាការបោកប្រាស់របស់ជនខិលខូច ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
លោក មាស សុខសេនសាន អំពាវនាវដល់សាធារណជន ពិសេសមន្ត្រីរាជការក្រសួងសេដ្ឋកិច្ច មេត្តាប្រុងប្រយ័ត្នខ្ពស់ មុននឹងសម្រេចបរិច្ចាគថវិកាសូមផ្ទៀតផ្ទាត់ព័ត៌មាន ឱ្យបានច្បាស់លាស់៕
