FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមរួសរាន់! កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូត នៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ ដែលផុតកំណត់នៃការចុះឈ្មោះត្រឹមថ្ងៃទី១៥ ខែកញ្ញានេះហើយ

03-09-2026 17:15

(ភ្នំពេញ)៖ សិស្ស-និស្សិត (ទាំងសាលារដ្ឋ និងឯកជន ថ្នាក់វិទ្យាល័យដល់មហាវិទ្យាល័យ) ដែលមានចំណាប់អារម្មណ៍ផ្នែកវិទ្យាសាស្ត្រ ការសរសេរកូដ រ៉ូបូត និងបច្ចេកវិទ្យាលំហអាកាស អាចចុះឈ្មោះចូលរួមប្រកួតដោយបង្កើតជាក្រុម ដែលមានសមាជិកពី ៣ ទៅ ៦នាក់ ក្នុងមួយក្រុម តាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/kibo-pro
អត្ថប្រយោជន៍នៃការចូលរួមប្រកួតប្រជែង បេក្ខជននឹងទទួលបានវគ្គបណ្តុះបណ្តាលឥតគិតថ្លៃពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយក្រុមជ័យលាភីនឹងទទួលបានលិខិតសរសើរ និងរង្វាន់ដូចខាងក្រោម៖

១. សម្រាប់កម្រិតដំបូង (Basic Level)
- ក្រុមជ័យលាភីលេខ១៖ ទទួលបានប្រាក់រង្វាន់ចំនួន ៦,០០០,០០០ (ប្រាំមួយលាន) រៀល
- ក្រុមជ័យលាភីលេខ២៖ ទទួលបានប្រាក់រង្វាន់ចំនួន ៣,០០០,០០០ (បីលាន) រៀល
- ក្រុមជ័យលាភីលេខ៣៖ ទទួលបានប្រាក់រង្វាន់ចំនួន ១,៤០០,០០០ (មួយលានបួនសែន) រៀល។

២. សម្រាប់កម្រិតមធ្យម (Regular Level)
- ក្រុមជ័យលាភីលេខ១៖ ទទួលបានប្រាក់រង្វាន់ចំនួន ៨,០០០,០០០ (ប្រាំបីលាន) រៀល ព្រមទាំងទទួលបានឱកាសតំណាងកម្ពុជាចូលរួមប្រកួតប្រជែងថ្នាក់តំបន់នៅប្រទេសជប៉ុន
- ក្រុមជ័យលាភីលេខ២៖ ទទួលបានប្រាក់រង្វាន់ចំនួន ៤,០០០,០០០ (បួនលាន) រៀល
- ក្រុមជ័យលាភីលេខ៣៖ ទទួលបានប្រាក់រង្វាន់ចំនួន ២,០០០,០០០ (ពីរលាន) រៀល។

រង្វាន់លើកទឹកចិត្តពិសេស៖ ក្នុងករណីក្រុមតំណាងកម្ពុជាអាចជាប់ក្នុងលំដាប់ Top 5 ក្នុងថ្នាក់តំបន់ នឹងទទួលបានការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមទៀត ចំនួន ១២,០០០,០០០ (ដប់ពីរលាន) រៀល។