FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថខេត្តកំពង់ស្ពឺ ចាប់ផ្តើមចែកពាក្យជ្រើសរើសយោធិន

03-09-2026 16:41

(កំពង់ស្ពឺ)៖ ដោយបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាល និងធ្វើការចែកពាក្យប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដល់សិស្ស និស្សិត និងយុវជនទាំងអស់​ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ការចែកពាក្យនេះ គឺមិនគិតប្រាក់នោះទេ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា​​ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាប់ចែកពាក្យចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ និងទទួលពាក្យចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ សិស្ស និស្សិត យុវជនទាំងអស់ អាចមកទទួលបាននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រៀងរាល់ម៉ោងធ្វើការ។

ឧត្តមសេនីយ៍ត្រី បានណែនាំដល់សិស្ស-និស្សិត និងយុវជន ដែលមកទទួលពាក្យប្រឡង ត្រូវយកឯកសារមកមួយជាចាំបាច់ដូចជា៖ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ,​​​​​ សំបុត្រកំណើត, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សញ្ញាបត្របរិញ្ញាបត្រជាដើម។

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានជូនពរដល់សិស្ស និស្សិត យុវជន ដែលទទួលពាក្យប្រឡងទាំងអស់ មានសុវត្ថិភាព ក្នុងការធ្វើដំណើរទាំងមក ទាំងទៅប្រកបដោយសុខសុវត្ថិភាព និងប្រឡងជាប់គ្រប់ៗគ្នា៕