FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams

03-09-2026 16:02

(ពោធិ៍សាត់)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចដាក់ទណ្ឌកម្មវិន័យ នាយរងការិយាល័យសន្ដិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ម្នាក់ ដោយបន្ថយមួយស័ក្ដិ ពាក់ព័ន្ធករណីកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវ ដើម្បីពិនិត្យឯកសារដោយមិនត្រឹមត្រូវ និងខុសពីគោលការណ៍របស់អង្គភាព។

នគរបាលដែលត្រូវដាក់ទណ្ឌកម្មវិន័យ ដោយបន្ថយឋានន្ដរស័ក្ដិឈ្មោះ វរសេនីយ៍ត្រី ភុំ វីរៈ តួនាទីនាយរងការិយាល័យសន្ដិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មកត្រឹម អនុសេនីយ៍ឯក ក្រោមហេតុផលល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។

ក្រៅពីបន្ថយឋានន្ដរស័ក្ដិ មកអនុសេនីយ៍ឯកហើយនោះ លោក ភុំ វីរៈ ក៏ត្រូវផ្អាកការងារបណ្ដោះអាសន្ន ដោយតម្រូវឲ្យមកបង្ហាញមុខនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលជាតិ រៀងរាល់ម៉ោងធ្វើការ៕