FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្វែងយល់ពីប្រព័ន្ធបង្កើតវិក្កយបត្រឌីជីថលថ្មីរបស់សាធារណការ និងដឹកជញ្ជូន  (Video inside)

03-09-2026 11:57

(ភ្នំពេញ)៖ ការស្នើសុំវិក្កយបត្រឌីជីថល ជាប្រព័ន្ធសម្រាប់បង្កើតវិក្កយបត្រឌីជីថល ដើម្បីបង់ប្រាក់សេវាសាធារណៈ និងកម្រៃពាក់ព័ន្ធផ្សេងៗក្នុងវិស័យសាធារណការ និងដឹកជញ្ជូន តាមរយៈប្រព័ន្ធទូទាត់ប្រាក់រួម OSP តាមរយៈដំណើរការប្រព័ន្ធបង្កើតវិក្កយបត្រឌីជីថលថ្មីនេះ នឹងរួមចំណែកលើកកម្ពស់ គុណភាព តម្លាភាព និងភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈរបស់ក្រសួង។

លោក ទេស តារារ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានបញ្ជាក់ឱ្យដឹងថា កន្លងមកក្រសួងបានដាក់ឱ្យដំណើរការសាកល្បងការស្នើសុំវិក្កយបត្រឌីជីថល សម្រាប់ការចេញវិក្កយបត្រ និងទូទាត់កម្រៃសេវាសាធារណៈថ្នាក់ជាតិមួយចំនួនដែលមិនទាន់មាននៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួង(ប្រមាណជា ១៥០សេវា នៃសរុប ២៥៧សេវា)។

តាមរយៈការដាក់សាកល្បងនេះ រហូតមកដល់បច្ចុប្បន្ន មានការចេញវិក្កយបត្រ និងទូទាត់កម្រៃសេវាសាធារណៈសរុបចំនួន ៣,២៩១ប្រតិបត្តិការ ដែលក្នុងនោះរួមមាន វិស័យដឹកជញ្ចូនផ្លូវគោក មានចំនួន ២,៩០៣ប្រតិបត្តិការ វិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ មានចំនួន ៣៧០ប្រតិបត្តិការ និងសេវាអាជ្ញាបណ្ណផ្លូវថ្នល់ មានចំនួន ១៨ ប្រតិបត្តិការ។

លោក ទេស តារារ័ត្ន បានបន្ថែមថា ការដាក់សាកល្បងប្រព័ន្ធទាំងនេះ គឺជាជំហានមួយក្នុងការសិក្សា វាយតម្លៃ និងកែលម្អប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព មុននឹងឈានទៅដាក់ឱ្យប្រើប្រាស់កាន់តែទូលំទូលាយ ដើម្បីរួមចំណែកលើកកម្ពស់ គុណភាព តម្លាភាព និងភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈរបស់ក្រសួង៕

ខាងក្រោមជាវីដេអូបញ្ជាក់ពីប្រព័ន្ធវិក្កយបត្រឌីជីថលថ្មីរបស់សាធារណការ និងដឹកជញ្ជូន៖