FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសជ្រើសរើសបេក្ខជនចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស (DES) ​សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

03-09-2026 11:35

(ភ្នំពេញ)៖ គណៈកម្មការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស​នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចេញសេចក្តីជូនដំណឹងពីការ​ប្រឡងជ្រើសរើសបេក្ខជនចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស (DES) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ ​ការប្រឡងនេះមានគោលបំណងជ្រើសរើសនិស្សិតដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបន្តការសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ​

ចំពោះលក្ខខណ្ឌនៃការប្រឡងជ្រើសរើស បេក្ខជនត្រូវមានវិញ្ញាបនបត្របរិញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ដែលចេញដោយគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលនានា ដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ បេក្ខជនក៏អាចមានវិញ្ញាបនបត្រ ឬសញ្ញាបត្រវេជ្ជបណ្ឌិតទូទៅ ទាំងក្នុងប្រទេស (ដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាល) និងក្រៅប្រទេស (ដែលមានបញ្ជាក់សមមូលសញ្ញាបត្រពីក្រសួងអប់រំ យុវជន និងកីឡា)។

​សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖