FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីយកលុយ៩,០០០ដុល្លារពីរថយន្ដដឹកក្រណាត់ នៅខេត្តស្វាយរៀង

03-09-2026 11:07

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួននៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីយកលុយចំនួន៩,០០០ដុល្លារ ពីរថយន្ដដឹកក្រណាត់ នៅខេត្តស្វាយរៀង ហើយត្រូវបានគេបង្ហោះចែកចាយនៅតាមបណ្ដាញសង្គមកាលពីពេលកន្លងទៅ។

ក្រោយឃាត់ខ្លួនបុរសខាងលើត្រូវបានបញ្ជូនទៅសួរនាំបន្ដ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី។ ប៉ុន្ដែទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណបុរសដែលត្រូវបានឃាត់ខ្លួននៅឡើយទេ៕