FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងមរណភាព! ឯកឧត្ដម តី ម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ ៦៨ឆ្នាំ

02-09-2026 21:00

(ភ្នំពេញ)៖ ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានជាអតីតអ្នកសារព័ត៌មាន អតីតអ្នកគ្រប់គ្រងផ្នែកសារព័ត៌មាននៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា បានទទួលមរណភាព នៅវេលាម៉ោង៤៖៣៨ ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ៦៨ឆ្នាំ។

មរណភាពរបស់ ឯកឧត្តម តី ម៉ាលី គឺជាការបាត់បង់ដ៏ធំធេងនូវថ្នាក់ដឹកនាំមួយរូប ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា បំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យព័ត៌មានដោយស្មារតីទទួលខុសត្រូវ និងភក្តីភាព។

ឯកឧត្តម តី ម៉ាលី បានបន្សល់នូវស្នាដៃជាច្រើនរួមចំណែកលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា។ សពឯកឧត្តម តី ម៉ាលី តម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕