FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រ៉ាប់រងចំណាយ ៤ឆ្នាំ ដល់យុវសិស្ស វ៉ាន សែនវ៉ា រហូតបំពេញបរិញ្ញាបត្រ ជោគជ័យ សរុបជាទឹកប្រាក់ ១០លានរៀល

02-09-2026 19:29

(ភ្នំពេញ)៖ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ជឿជាក់ថា ភាពជោគជ័យរបស់ប្អូនមិនបញ្ចប់ត្រឹមនេះទេ ប៉ុន្តែជាការចាប់ផ្ដើមជំពូកថ្មី។ ដើម្បីជាការលើកទឹកចិត្ត គាំទ្រប្អូនបន្តឆ្ពោះទៅរកក្ដីស្រមៃ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សម្រេចរ៉ាប់រងចំណាយ ៤ឆ្នាំ ដល់យុវសិស្ស វ៉ាន សែនវ៉ា ដើម្បីសម្រួលបន្ថែមក្នុងដំណើរបំពេញបរិញ្ញាបត្រ ប្រកបដោយជោគជ័យ។

ការរ៉ាប់រងរួមមាន៖ បណ្ណទឹកប្រាក់របស់ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សាប៊ូ ​Ora ត្រីខ YUMMI COOK និងទឹកដោះគោឆៅ ផ្កាឈូក ដល់ប្អូនរយៈពេល ៤ឆ្នាំពេញ សរុបជាទឹកប្រាក់ ១០លានរៀល។

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានឲ្យដឹងថា កាលពីឆ្នាំមុន ប្អូនមិនអាចទទួលបានលទ្ធផលជោគជ័យ ប៉ុន្តែដោយប្អូនមិនបានបោះបង់ក្ដីស្រមៃ ខិតខំប្រឹងប្រែង អត់ធ្មត់មិនរាថយ នៅឆ្នាំនេះ ប្អូនអាចសម្រេចគោលដៅ ដោយទទួលបាន និទ្ទេស A ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ២០២៦។ នេះ សរបង្ហាញអោយ និងជាគំរូដល់ប្អូនៗ ជំនាន់ក្រោយថា ពេលខ្លះ ការបរាជ័យមិនមែនជាចុងបញ្ចប់ទេ ប៉ុន្តែវាជាការចាប់ផ្តើមថ្មី។

«យើងសង្ឃឹមថា ការគាំទ្រមួយនេះ នឹងក្លាយជាផ្នែកមួយនៃដំណើរដ៏ធំរបស់ប្អូន បន្តរីកចម្រើនសម្រេចក្តីស្រមៃ និងក្លាយជាធនធានដ៏មានតម្លៃសម្រាប់សង្គមនៅថ្ងៃខាងមុខ»។ នេះបើតាម ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ។

*ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ផ្សារខ្មែរ គុណភាពល្អគ្រប់មុខ តម្លៃល្អគ្រប់ពេល

សម្រាប់ព័ត៌មានបន្ថែមអំពី ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សូមចូលទៅកាន់ទំព័របណ្តាញសង្គមខាងក្រោម៖

*Facebook: https://www.facebook.com/ChipMongSupermarket
TikTok: https://www.tiktok.com/@chipmongsupermarket?_t=8lEcG3gqMno&_r=1
*Telegram: https://t.me/chipmongsupermarket