អស់បញ្ហាពិបាកទាញយកវីដេអូ ! Fresh AI ផ្តល់ជូនមុខងារទាញយកវីដេអូពី Facebook, YouTube និង TikTok បានយ៉ាងងាយស្រួល
02-09-2026 17:05
(ភ្នំពេញ)៖ ធ្លាប់ទេ? ពេលឃើញវីដេអូអប់រំ កម្សាន្ត ឬមាតិកាស្រាវជ្រាវល្អៗនៅលើ Facebook, YouTube ឬ TikTok ហើយចង់ Save រក្សាទុកក្នុងទូរស័ព្ទដើម្បីមើល Offline ឬយកមកប្រើប្រាស់ជាឯកសារយោង ប៉ុន្តែមិនដឹងត្រូវទាញយក (Download) ដោយរបៀបណា ឬត្រូវឆ្លងកាត់ App/Website ស៊ាំញ៉ាំច្រើនដំណាក់កាល។
Fresh AI បានដាក់ឱ្យប្រើប្រាស់នូវ «មុខងារទាញយកវីដេអូ» ដែលជាដំណោះស្រាយ All-in-One ដ៏ឆ្លាតវៃ និងលឿនរហ័ស ជួយឱ្យអ្នកប្រើប្រាស់អាចទាញយកវីដេអូពីបណ្តាញសង្គមធំៗទាំង ៣ បានភ្លាមៗដោយផ្ទាល់នៅក្នុងកម្មវិធី Fresh AI។
* ងាយស្រួលប្រើប្រាស់ និងប្រើប្រាស់ងាយៗ៖
- Copy Link: ចុច Copy តំណភ្ជាប់ (Link) វីដេអូដែលអ្នកចង់បានពី Facebook, YouTube ឬ TikTok។
- Paste ចូល Fresh AI: បើក App Fresh AI រួចរំកិលទៅកាន់មុខងារទាញយកវីដេអូ ហើយ Paste Link ចូល។
- Save Video: ជ្រើសរើសកម្រិតវីដេអូ រួចចុចប៊ូតុង Save Video ជាការស្រេច !
Please Download:
https://freshai.com.kh/download
