FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភាពញៀនគ្រឿងញៀន ជាជំងឺខួរក្បាលអាចព្យាបាលបាន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០២ ខែកញ្ញា៖ បង្ក្រាប៩ករណី ឃាត់ខ្លួន២៥នាក់

02-09-2026 17:06

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៩ករណី ឃាត់ខ្លួនជនសង្ស័យ២៥នាក់។

* ករណីជួញដូរ ៣ករណី ឃាត់ខ្លួន៨នាក់។
⁠* ករណីដឹកជញ្ជូនរក្សាទុក ៤ករណី ឃាត់ខ្លួន៩នាក់។
* ករណីប្រើប្រាស់ ២ករណី ឃាត់ខ្លួន៨នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៧៣៨៩ករណី ឃាត់ខ្លួន១៩៧៨៤នាក់ (ស្រី១៣៥១នាក់)៕