បេក្ខជន ហ៊ាង គាហាក់ ជាប់និទ្ទេស A លំដាប់ពិន្ទុ ៩៩.៩៩៩
02-09-2026 17:05
(ភ្នំពេញ)៖ បេក្ខជន ហ៊ាង គាហាក់ សិស្សនៃសាលារៀនជំនាន់ថ្មី ព្រះស៊ីសុវត្ថិ សិស្សនិទ្ទេស A លំដាប់ពិន្ទុ ៩៩.៩៩៩ តាមពីក្រោយបេក្ខជន សេន កេតរ៍ស័កធនិន សាលារៀនអារីហ្សូន សាខាខេត្តសៀមរាប លំដាប់ពិន្ទុ ៩៩.៩៩៩ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦នេះ។
សូមបញ្ជាក់ដែរថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ មានបេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦ ភាគរយនៃចំនួនបេក្ខជនមកប្រឡង។
បេក្ខជនជាប់និទ្ទេស A ចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់៕
