FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិស្សសាលាជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ មួយថ្នាក់មាន ៣៦នាក់ ជាប់និទ្ទេសA ចំនួន ៣២នាក់ និងនិទ្ទេសB ៤នាក់

02-09-2026 15:37

(ភ្នំពេញ)៖ ការតស៊ូ ខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការរៀនសូត្រ តែងសម្រេចបាននូវលទ្ធផលល្អប្រសើរ ជាក់ស្តែងសិស្សសាលាជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ មួយថ្នាក់មាន ៣៦នាក់ បានប្រឡងជាប់និទ្ទេស A ចំនួន ៣២នាក់ និងនិទ្ទេស B ៤នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦នេះ។

សូមបញ្ជាក់ដែរថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ មានបេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦ ភាគរយនៃចំនួនបេក្ខជនមកប្រឡង។

បេក្ខជនជាប់និទ្ទេស A ចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់៕