FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ ជូនដំណឹងលេខទំនាក់ទំនងរហ័ស ២៤ម៉ោង សម្រាប់ភ្ញៀវទេសចរជួបបញ្ហា ឬត្រូវការជំនួយបន្ទាន់នៅកម្ពុជា

02-09-2026 15:34

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹងជាថ្មីអំពី លេខទំនាក់ទំនងប្រតិកម្មរហ័សប្រចាំការ ២៤ម៉ោង** សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជួបបញ្ហាចៃដន្យ ឬត្រូវការជំនួយបន្ទាន់ ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើដំណើរទេសចរណ៍នៅកម្ពុជា។

ការជូនដំណឹងនេះ ធ្វើឡើងក្នុងគោលបំណងរួមគ្នាលើកកម្ពស់កិត្តិនាមកម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍ប្រកបដោយ សុវត្ថិភាព ទំនុកចិត្ត និងភាពកក់ក្តៅ ព្រមទាំងពង្រឹងកិច្ចសហការរបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក្នុងការផ្តល់សេវាជំនួយ និងដោះស្រាយបញ្ហាជូនភ្ញៀវទេសចរ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព។

លេខទំនាក់ទំនងប្រតិកម្មរហ័ស ត្រូវបានបែងចែកតាមប្រភេទបញ្ហា ដូចខាងក្រោម៖

*ទី១៖ ករណីពាក់ព័ន្ធនឹងនីតិវិធីចូល-ចេញប្រទេសកម្ពុជា
*អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ ០៦៨ ៣៨៦ ៦៩៩ / ០៧៨ ៣៨៦ ៦៩៩ / ០៨៧ ៣៨៦ ៦៩៩

*ទី២៖ ករណីពាក់ព័ន្ធនឹងសន្តិសុខ និងសុវត្ថិភាព

* អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ១១៧
* នាយកដ្ឋាននគរបាលទេសចរណ៍៖ ០១៦ ៦៥៤ ៧៣៦
* ក្រុមប្រតិកម្មរហ័សសម្រាប់ជនបរទេស៖ ០៣១ ២០១ ២៣៤៥ / ០៣១ ៦០១ ២៣៤៥

*ទី៣៖ ករណីគ្រោះថ្នាក់ដល់រាងកាយ ឬត្រូវការជំនួយផ្នែកសុខភាពបន្ទាន់

* រថយន្តសង្គ្រោះបន្ទាន់៖ ១១៩

គ.អ.ច.ទ. បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ ឱ្យមេត្តាជ្រាប និងចូលរួមផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ ដើម្បីឱ្យភ្ញៀវទេសចរអាចទទួលបានការជួយសង្គ្រោះ និងអន្តរាគមន៍បានទាន់ពេលវេលា នៅពេលមានករណីបន្ទាន់៕