FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេក្ខជន វ៉ាន សែនវ៉ា ធ្លាក់បាក់ឌុបឆ្នាំ២០២៥, នៅឆ្នាំ២០២៦ ខំប្រឹងរៀនប្រឡងជាប់និទ្ទេស A

02-09-2026 14:57

(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់សិស្សានុសិស្សកម្ពុជា ហើយការប្រឡងជាប់ ឬធ្លាក់ មិនមែនជាកំណត់ជោគវាសនារបស់បេក្ខជននោះឡើយ ប៉ុន្តែភាពជោគជ័យក្នុងការប្រឡង មិនមែនគ្រាន់តែជាលទ្ធផលនៃការសិក្សានោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពនៃការតស៊ូ ការអត់ធ្មត់ និងឆន្ទៈដ៏មុតមាំរបស់បេក្ខជនម្នាក់ៗ ហើយការតស៊ូ ខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់តែងសម្រេចបាននូវលទ្ធផលល្អប្រសើរ។

ជាក់ស្តែងបេក្ខជន វ៉ាន សែនវ៉ា សិស្សវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន រាជធានីភ្នំពេញ បានប្រប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ធ្លាក់ ក្នុងសម័យប្រឡងឆ្នាំ២០២៥ និងបានប្តេជ្ញាចិត្តតស៊ូ អត់ធ្មត់ ប្រឹងប្រែងរៀនសូត្របន្ថែម រហូតទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦នេះ។

សូមបញ្ជាក់ដែរថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ មានបេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦ ភាគរយនៃចំនួនបេក្ខជនមកប្រឡង។

បេក្ខជនជាប់និទ្ទេស A ចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់៕