ជូនដំណឹង! សាលាមធ្យមវិចិត្រសិល្បៈ ប្រកាសជ្រើសរើសសិស្សចូលរៀនដោយឥតបង់ថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
02-09-2026 13:28
(ភ្នំពេញ)៖ សាលាមធ្យមវិចិត្រសិល្បៈ បានប្រកាសជ្រើសរើសសិស្សចូលរៀនដោយឥតបង់ថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដែលចាប់ផ្ដើមចែកពាក្យនិងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២៦ ហើយកាលបរិច្ឆេទប្រឡងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងការិយាល័យសិក្សានៃសាលាមធ្យមវិចិត្រសិល្បៈ (បឹងបាយ៉ាប) អាសយដ្ឋាន វិថីបណ្ឌិតម៉ុងឬទ្ធី (១៩២៨) ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទំនាក់លេខទូរសព្ទ ០៨៩ ២៥៥ ៣៨៨ (តេឡេក្រាម) និង០៩៦ ៥៦៨ ៣៤៥២៕

































