FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តសៀមរាប បង្ហាញរូបភាព 3D «ការធ្វើឱ្យមានភាពបៃតងនៅតាមមាត់ស្ទឹង (Riverside Greenery)»

02-09-2026 11:50

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាបសូមបង្ហាញរូបភាព 3D ដែលក្រុមការងាររដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារ JICA ព្រមទាំងអង្គភាពពាក់ព័ន្ធ នឹងអនុវត្តគម្រោង សាកល្បង «ការធ្វើឱ្យមានភាពបៃតងនៅតាមមាត់ស្ទឹងសៀមរាប (Riverside Greenery)» នៅមាត់ស្ទឹងសៀមរាប។

គម្រោងនេះ បង្កើនភាពទាក់ទាញនៅតាមដងស្ទឹង ដោយធ្វើឱ្យតំបន់នេះមានភាពបៃតង ដោយមានការតុបតែងសួន ដាំរុក្ខជាតិបន្ថែម រៀបចំប្រព័ន្ធភ្លើងលម្អ​ ការបំពាក់បច្ចេកវិទ្យាឌីជីថល មានទីតាំងសម្រាប់ថតរូបលេងកម្សាន្ត និងទីតាំងអង្គុយលេងផងដែរ។

សូមបញ្ជាក់ផងដែរថា គម្រោងនេះនឹងរៀបចំពីគល់ស្ពានព្រះរាជដំណាក់ ទៅផ្នែកខាងត្បូងប្រវែងមួយរយម៉ែត្រ៕