FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កញ្ញា ភូ មុយលី សិស្សតែម្នាក់គត់ក្នុងខេត្តប៉ៃលិន ដែលទទួលបានលទ្ធផលប្រឡងជាប់និទ្ទេស A

02-09-2026 11:18

(ភ្នំពេញ)៖ កញ្ញា ភូ មុយលី សិស្សវិទ្យា ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ទទួលបាននិទ្ទេស A នៃការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ និងជាសិស្សតែម្នាក់គត់ក្នុងខេត្តប៉ៃលិន ដែលទទួលបានលទ្ធផលនិទ្ទេស A ។ នេះយើងយោងតាមលទ្ធផលប្រឡងសញ្ញាបត្របាក់ឌុប សម្រាប់មណ្ឌលខេត្ដប៉ៃលិន ដែលចេញប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សូមបញ្ជាក់ដែរថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ មានបេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។

បេក្ខជនជាប់និទ្ទេស A ចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់៕