សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់អាហារូបករណ៍ ៤ ៦៥០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
02-09-2026 09:24
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានប្រកាសផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៤ ៦៥០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។
អាហារូបករណ៍នេះ សម្រាប់និស្សិតដែលចង់បន្តការសិក្សានៅថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ អាហារូបករណ៍ទាំងនេះ នឹងផ្តល់ឱកាសមាសដល់សិស្ស-និស្សិតកម្ពុជា ដែលមានបំណងចង់ពង្រីកចំណេះដឹង និងជំនាញរបស់ខ្លួន ដើម្បីចូលរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន។
និស្សិតដែលមានបំណងចង់ទទួលបានអាហារូបករណ៍នេះ អាចដាក់ពាក្យស្នើសុំដោយឆ្លងកាត់ការប្រឡង ឬមិនឆ្លងកាត់ការប្រឡង ទៅតាមលក្ខខណ្ឌកំណត់។ កាលបរិច្ឆេទទទួលពាក្យគឺចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សិស្ស-និស្សិត និងសាធារណជនអាចចូលទៅកាន់ https://t.me/+G-40RQY7ZZ5kMWVl ដើម្បីទទួលបានព័ត៌មានច្បាស់លាស់៕
