FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈបញ្ជាការខណ្ឌបឹងកេងកង បង្ក្រាបទីតាំងលួចបង្កប់បទល្មើស Online Scam និងឃាត់ខ្លួនជនជាតិបង់ក្លាដេស ១៨នាក់

01-09-2026 21:53

(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការខណ្ឌបឹងកេងកង ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានសហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) មួយកន្លែង។

ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចផ្ទះលេខ៥BE០ ផ្លូវលេខ២៩៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាលទ្ធផលនៃការបង្ក្រាប កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ១៨នាក់ ក្នុងនោះមានស្រីម្នាក់ ជាមួយនឹងវត្ថុតាងជាច្រើនក៏ត្រូវបានរឹបអូសរួមមាន៖ កុំព្យូទ័រ All-in-one ចំនួន ១៧គ្រឿង កុំព្យូទ័រយួរដៃចំនួន ១គ្រឿង ទូរស័ព្ទផ្ទាល់ខ្លួនចំនួន ១៩គ្រឿង ទូរស័ព្ទសម្រាប់ប្រព្រឹត្តបទល្មើសចំនួន ៧គ្រឿង លិខិតឆ្លងដែនចំនួន ៥ក្បាល ប័ណ្ណការងារចំនួន ២ស្លឹក និងម៉ូតូធំម៉ាក YAMAHA R15 ពណ៌ខ្មៅលាយខៀវ ស្លាកលេខភ្នំពេញ 1GN-1774 ចំនួន ១គ្រឿង។

តាមរយៈលទ្ធផលកោសល្យវិច្ឆ័យបឋម ក្រុមជនសង្ស័យបានប្រើប្រាស់ប្រទេសកម្ពុជា ជាទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស ដោយប្រើប្រាស់គណនីតេលេក្រាមជាច្រើន ដើម្បីធ្វើការឆបោកបែបវិនិយោគក្លែងក្លាយ។ ពួកគេបានប្រើប្រាស់រូបភាពអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ ដែលមានគោលដៅទៅលើជនរងគ្រោះនៅក្នុងប្រទេសបង់ក្លាដេស៕