CoolApp បញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ចុចអូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា
01-09-2026 17:20
(ភ្នំពេញ)៖ កាន់តែអស្ចារ្យហើយកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានដ៏អស្ចារ្យគឺបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា។
មុខងារថ្មី Reel Video នេះអាចអូសមើលវិដេអូខ្លីៗទាញចេញពីគ្រប់ Channel ដែលអ្នកប្រើប្រាស់បានបង្ហោះគឺជាការអភិវឌ្ឍន៍ថ្មីរបស់ CoolApp កម្មវិធីផ្ញើសារលើកដំបូងរបស់កម្ពុជា។
CoolApp មានចំណុចសំខាន់ៗរួមមាន៖ Chat, Call, Channel & Reel ដូចបណ្តាញសង្គមផ្សេងៗ នេះជាការបោះជំហានមួយទៀតរបស់ CoolApp ក្នុងការផ្តល់ជូននូវវេទិកាទំនាក់ទំនង និងការកម្សាន្តដ៏សម្បូរបែប ដែលអាចឱ្យអ្នកប្រើប្រាស់រីករាយជាមួយវីដេអូជាច្រើនប្រភេទពីគ្រប់ Channel ទាំងអស់នៅក្នុងកម្មវិធីតែមួយ។ ជាមួយនឹងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ CoolApp បានបង្កើនល្បឿននៃការបញ្ជូន និងទទួលរូបភាព វីដេអូឱ្យកាន់តែលឿនជាងមុនទ្វេដង ព្រមទាំងធានានូវគុណភាពសំឡេងច្បាស់ល្អ។
CoolApp តែងតែយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមុខងារនានា ដើម្បីធានាថាអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ដ៏ល្អបំផុត ទាំងការទំនាក់ទំនង និងការកម្សាន្ត។ ការពង្រឹងសមត្ថភាពវីដេអូស្ទ្រីមនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ CoolApp ក្នុងការក្លាយជាកម្មវិធីទំនាក់ទំនងជាតិមួយដ៏ល្អឥតខ្ចោះ និងមានទំនុកចិត្តបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕
សូមចូល App Store ដើម្បី Update or download CoolApp:
https://downloads.coolapp.com.kh
