FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ

01-09-2026 15:57

(ភ្នំពេញ)៖ មន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ឲ្យដឹងថា ក្នុងខែសីហា ឆ្នាំ២០២៦នេះ មានកុមារចំនួន១០៥,៦៩៧នាក់ ទទួលបានការពិនិត្យ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ដោយឥតគិតថ្លៃ។ នេះបើតាមរបាយការណ៍ របស់មន្ទីរពេទ្យគន្ធបុប្ផា។

មន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងទៀតថា ក្នុងចំណោមកុមារទាំងនោះ កុមារមានជំងឺធ្ងន់ធ្ងរចំនួន ២៩,២៣៦ នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ក្នុងនោះ កុមារមានជំងឺគ្រុនឈាម​ ចំនួន៩,៦៣១នាក់។

ក្រៅពីនេះ ផ្នែកវះកាត់បានអនុវត្តការវះកាត់សរុបចំនួន ៣,១៦២ករណី ដែលក្នុងនោះ មានការវះកាត់បេះដូង និងការបិទប្រហោងបេះដូងតាមសរសៃឈាមចំនួន ១១៥ ករណី នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប។

ចំពោះផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ស្ត្រីមានផ្ទៃពោះចំនួន ១០,៥៩១នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ ក្នុងខែដដែលនោះ មានករណីសម្រាលកូនចំនួន១,៩៦៤នាក់។

មន្ទីរពេទ្យគន្ធបុប្ផា ​បានបញ្ជាក់ជាថ្មីថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ដែលឆ្លុះបញ្ចាំងពីបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា៕