FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាន់តែមានភាពឆ្លាតវៃ និងដំណើរការមុខងារផ្សេងៗកាន់តែរលូនជាមួយ Version 42 ថ្មីរបស់ Fresh AI

01-09-2026 15:10

(ភ្នំពេញ)៖ កម្មវិធីបញ្ញាសិប្បនិម្មិត Fresh AI បានប្រកាសអាប់ដេតកំណែទម្រង់ជំនាន់ថ្មី Version 42 ជាផ្លូវការនៅលើ App Store និង Play Store និង Desktop ហើយ ដោយនៅក្នុងការអាប់ដេតលើកនេះ ត្រូវបានពង្រឹងសមត្ថភាពយ៉ាងស៊ីជម្រៅដើម្បីធ្វើឱ្យ Fresh AI កាន់តែមានភាពឆ្លាតវៃក្នុងការឆ្លើយតប និងដំណើរការកាន់តែរលូនជាងមុនលើមុខងារផ្សេងៗ ។

ក្រុមការងារអភិវឌ្ឍន៍បានផ្តោតសំខាន់លើការដំឡើងសមត្ថភាពស្នូលរបស់ប្រព័ន្ធ AI និងការកែសម្រួលផ្នែកបច្ចេកទេសជាច្រើន រួមមាន បង្កើនភាពឆ្លាតវៃក្នុងការយល់ដឹង និងឆ្លើយតប ដោយប្រព័ន្ធ AI ត្រូវបានពង្រឹងសមត្ថភាពក្នុងការវិភាគសំណួរស្មុគស្មាញ និងផ្តល់ចម្លើយបានកាន់តែច្បាស់លាស់ ត្រឹមត្រូវ និងទាន់ហេតុការណ៍។ បង្កើនល្បឿន និងដំណើរការកាន់តែរលូនលើមុខងារប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ ព្រមទាំងឆ្លើយតបសារបានរហ័សទាន់ចិត្ត។

លោកអ្នកអាចចូលទៅកាន់ App Store ឬ Google Play Store ដើម្បីធ្វើការអាប់ដេត Fresh AI ទៅកាន់ Version 42 បានដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះតទៅ៕

Please Download:
https://freshai.com.kh/download