រដ្ឋមន្រ្តី ហេង សួរ ដឹកនាំកិច្ចប្រជុំពិភាក្សា អំពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ សម្រាប់ឆ្នាំ២០២៧
01-09-2026 14:54
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្ដិទី៥ លើកទី១ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧។
កិច្ចប្រជុំនេះដែរ ដោយមានការចូលរួមពីបណ្តាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលក្នុងនោះមានរាជរដ្ឋាភិបាល ភាគីនិយោជក និងសហជីបជាដើម ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
សូមជម្រាបដែរថា កិច្ចប្រជុំមានគោលបំណងពិភាក្សា និងពិនិត្យលើកត្តាពាក់ព័ន្ធនានា ដើម្បីឈានទៅកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យដែលពាក់ព័ន្ធ សម្រាប់ឆ្នាំ២០២៧ ឱ្យស្របតាមស្ថានភាពសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ៕










