លទ្ធផលបាក់ឌុប៖ បេក្ខជននៅរាជធានីភ្នំពេញ ប្រឡងជាប់និទ្ទេស A មាន ៧៨៣នាក់
01-09-2026 14:41
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ បេក្ខជននៅរាជធានីភ្នំពេញ ប្រឡងជាប់និទ្ទេស A មាន ៧៨៣នាក់។
សូមបញ្ជាក់ដែរថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ មានបេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។
បេក្ខជនជាប់និទ្ទេស A ចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់៕
