FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជូនដំណឹងពីការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌ ១០០នាក់ និងបម្រុង ៦នាក់

01-09-2026 14:32

(បន្ទាយមានជ័យ)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានជូនដំណឹងពីការប្រកាសជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌ ឱ្យកងរាជអាវុធហត្ថ ចំនួន ១០០ (មួយរយ) នាក់ និងបម្រុង ចំនួន ០៦ (ប្រាំមួយ) នាក់។ នេះបើតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ចំពោះអ្នកដែលមានបំណង និងស្ម័គ្រចិត្តចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញទំនាក់ទំនង ទទួលយកពាក្យ និងដាក់ពាក្យ (ដោយឥតគិតប្រាក់) រៀងរាល់ថ្ងៃ (ចន្ទ-អាទិត្យ) តាមកាលបរិច្ឆេទ ដូចខាងក្រោម៖

ក៖ ពេលវេលា
*ពេលព្រឹក ចាប់ពីម៉ោង ០៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី
*ពេលរសៀល ចាប់ពីម៉ោង ១៤៖០០នាទី ដល់ម៉ោង ១៧៖០០នាទី។

ខ៖ ចែកពាក្យ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦

គ៖ ទទួលពាក្យ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦

ឃ៖ ទីកន្លែងចែកពាក្យ-ទទួលពាក្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

លក្ខណសម្បត្ត និងលក្ខខណ្ឌបេក្ខជនដែលត្រូវជ្រើសរើស៖

*១៖ សញ្ជាតិខ្មែរ ភេទប្រុស នៅលីវ
*២៖ មានអាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
*៣៖ មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ
*៤៖ មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ
*៥៖ កម្រិតវប្បធម៌ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬ សមមូលសញ្ញាបត្រ
*៦៖ មានកម្ពស់ចាប់ពី ១.៧០ ម (មួយម៉ែត្រចិតសិប) ឡើងទៅ
*៧៖ បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណៈសម្បត្តិ និងប្រឡងសមត្ថភាព (សរសេរតាមអាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងភាសាអង់គ្លេស)
*៨៖ បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម, កាយសម្បទា និងទឹកមូត្រ)
*៩៖ ក្នុងករណីស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ ត្រូវលាលែងពីក្របខ័ណ្ឌដើម៕