សូមកុំខ្លាចប៉ូលិសចរាចរណ៍ ត្រូវខ្លាចគ្រោះថ្នាក់ចរាចរណ៍ ! ស្លាប់៩នាក់ និងរបួស១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៣១ ខែសីហាម្សិលមិញ
01-09-2026 06:16
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ និងរបួស១០នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុភាគច្រើនដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹង, ល្បឿន, មិនគោរពសិទិ្ធ និងប្រជែង៕
