FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យ៖ លទ្ធផលបាក់ឌុបនឹងប្រកាសទូទាំងប្រទេស ដំណាលគ្នា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

31-08-2026 19:22

(ភ្នំពេញ)៖ លទ្ធផលប្រឡងបាក់ឌុប នឹងប្រកាសទូទាំងប្រទេស ដំណាលគ្នានៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។ នេះបើតាមលោកបណ្ឌិត កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ។

បើតាមអ្នកនាំពាក្យ កន្លងមកលទ្ធផលបាក់ឌុប តែងតែប្រកាស រាជធានីភ្នំពេញ និងខេត្តកណ្តាល ១ថ្ងៃ មុនប្រកាសលទ្ធផលបណ្តាខេត្តដទៃទៀត តែឆ្នាំនេះក្រសួងសម្រេចយកថ្ងៃតែមួយវិញ។

ការប្រកាសលទ្ធផលនេះធ្វើឡើងតាមរយៈការបិទប្រកាសនៅមណ្ឌលប្រឡង និងតាមគេហទំព័ Facebook Page ផ្លូវការរបស់ក្រសួងអប់រំ។

សូមជម្រាបថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ គឺថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៥១ ២៣៨នាក់៕