ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» (ប្រែជាពហុភាសារ) បានចាក់ផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ
31-08-2026 18:36
(ប៉េកាំង)៖ ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ពិធីសម្ពោធការចាក់ផ្សាយភាពយន្តឯកសាររឿង «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» (ប្រែជាពហុភាសារ) ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅក្រុងប៊ីសខេក រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាននៅថ្ងៃទី ៣០ ខែសីហា។
ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» (ប្រែជាពហុភាសារ) ផ្តោតសំខាន់លើប្រធានបទស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា អរិយធម៌អេកូឡូស៊ីនិងជីវភាពរស់នៅរបស់ប្រជាជនជាដើមដើម្បីបកស្រាយយ៉ាងរស់រវើកអំពីចំណេះដឹងខាងវប្បធម៌ និងប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅនៃគំនិតលោក Xi Jinping ស្តីពីអភិបាលកិច្ចចំពោះទស្សនិកជនរបស់ប្រទេសជាសមាជិក នៃអង្គការសហប្រតិបត្តិការសៀងហៃ ក៏ដូចជាបង្ហាញយ៉ាងពេញលេញនូវបទពិសោធដ៏មានតម្លៃរបស់ប្រទេសចិនសម្រាប់ដោះស្រាយបញ្ហាសកល ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធនេះ ដោយបានលើកឡើងថា កម្មវិធីនេះនឹងបើកបង្អួចគំនិតមួយសម្រាប់ឱ្យទស្សនិកជនទាំងឡាយ យល់ដឹងពីប្រាជ្ញាអភិបាលកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិនព្រមទាំងជួយអ្នកផងទាំងពួង ឱ្យយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅនូវវប្បធម៌ចិន ពុទ្ធិចិននិងស្មារតីចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន

