លោក ថុង ម៉េងដាវិត៖ គាំទ្រការថ្លែងរបស់សម្ដេចតេជោ ជុំវិញសង្រ្គាមថ្មី ក្រោមលេសទប់ស្កាត់ Scam (Video inside)
31-08-2026 18:18
(ភ្នំពេញ)៖ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ បានគាំទ្រប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានថ្លែងពីសង្រ្គាមថ្មីក្រោមលេសទប់ស្កាត់ល្បែង online ឬ Scam នៅតាមបណ្ដោយព្រំដែន។ បើតាមអ្នកវិភាគរូបនេះ បានអះអាងថា បញ្ហា Scam online និងផែនទីឯកតោភាគី គ្រាន់តែជាលេសដែលថៃ ប្រើប្រាស់ដើម្បីឈ្លានពានលើកម្ពុជា ប៉ុណ្នោះ។ នេះបើតាមការបញ្ជាក់របស់លោក ថុង ម៉េងដាវិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖









