លោក ម៉ារ យ៉ារិទ្ធ៖ ទោះថៃ ប្រឹងសម្ដែងធ្វើជាម្ចាស់ នៃដែនអធិបតេយ្យដែលឈ្លានពានកម្ពុជាដោយខុសច្បាប់ ក៏មិនមានសិទ្ធិស្របតាមច្បាប់អន្តរជាតិឡើយ (Video inside)
31-08-2026 18:09
(ភ្នំពេញ)៖ ក្រោយនៅរយៈពេលចុងក្រោយនេះ សកម្មភាពរបស់ថៃ ដែលមានដូចជាការទៅដល់តំបន់អានសេះ ការចែកដីឲ្យពលរដ្ឋខ្លួន ដែលបានពីការឈ្លានពានកម្ពុជា ដោយខុសច្បាប់អន្តរជាតិ គឺមិនអាចឲ្យថៃក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើដែនអធិបតេយ្យនោះឡើយ។ នេះបើតាមការបញ្ជាក់របស់ លោក ម៉ារ យ៉ារិទ្ធ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ថៃ មិនអាចក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់ ព្រោះកម្ពុជា ក្នុងនាមជាម្ចាស់ដែនអធិបតេយ្យដែលត្រូវបានថៃឈ្លានពាន តែងតែប្រើប្រាស់សិទ្ធិរបស់ខ្លួន និងបង្ហាញភស្តុតាងជាក់ស្ដែងទៅកាន់ឆាកអន្តរជាតិថា ថៃ រំលោភបំពាន និងឈ្លានពានគ្រប់គ្រងដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយខុសច្បាប់អន្តរជាតិ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖









