FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាលរបស់គ្រូពេទ្យ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដោយមិនជូនដំណឹងជាមុន

31-08-2026 16:02

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែសីហា​ ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល​របស់គ្រូពេទ្យនៃមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ព្រះកុសុមៈ ជូនដល់ប្រជាពលរដ្ឋ ដោយមិនបានផ្ដល់ដំណឹងជាមុន។

ការចុះពិនិត្យការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក៏ស្របពេលនឹងមន្ទីរពេទ្យខាងលើនេះ កំពុងប្រជុំបច្ចេកទេស ដែលជាទម្លាប់គឺគ្រប់មន្ទីរពេទ្យ តែងតែធ្វើឡើងជារៀងរាល់ព្រឹក ។នាឱកាសនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ទៀតថា
«កិច្ចប្រជុំបច្ចេកទេសជាប្រចាំពេលព្រឹកមិនគ្រាន់តែជាទម្លាប់ធម្មតាប៉ុណ្ណោះទេ តែជាពេលវេលាដ៏សំខាន់មួយដើម្បីធានាបាននូវ៖
* និរន្តរភាពនៃការថែទាំសង្រ្គោះព្យាបាល
* ការពារកុំឱ្យមានការខ្វះចន្លោះ
* ដោះស្រាយបញ្ហា

ជាពិសេសគឺចាប់ផ្តើមការងារប្រចាំថ្ងៃ ជាមួយនឹងគោលដៅរួមគឺ «ដើម្បីផ្តល់ការសង្រ្គោះព្យាបាលដ៏ល្អបំផុតដែលអាចធ្វើបានជូនដល់អ្នកជំងឺរបស់យើង»។នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី៕